IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
កាលពីថ្ងៃពុធម្សិលមិញមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការដែលគេរំពឹងទុក ពីមុនមក ក្នុងខណៈដែលកម្ពុជារងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
ទីភ្នាក់ព័ត៌មាន AFP បានស្រង់ប្រសាសន៍លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែលមកធ្វើទស្សនកិច្ចស្រុកខ្មែរដើម្បីវាយតម្លៃការអភិវឌ្ឍថា មុននេះ IMF ទស្សន៍ទាយថា សេដ្ឋកិច្ចខ្មែរឆ្នាំនេះធ្លាក់ចុះក្រោមសូន្យដល់-០,៥%នោះ តែឥឡូវមើលឃើញថា ធ្លាក់ចុះដល់-២,៧៥% ក្នុងពេលដែលផ្នែកខ្លះនៃសេដ្ឋកិច្ចដំណើរការមិនដូចការរំពឹងទុកមក នោះ។

កម្មករ កាត់ ដេរ នៅ ក្នុង រោងចក្រ មួយ ក្នុង ទីក្រុង ភ្នំពេញ។
លោកថា កត្តាចម្បងនៃសេដ្ឋកិច្ចខ្មែរមានការនាំចេញសម្លៀកបំពាក់ដេរស្រាប់ ទៅសហរដ្ឋអាមេរិកការចំណាយរបស់ភ្ញៀវបរទេសនិងការវិនិយោគទុនបរទេស លើផ្នែកសំណង់ធំៗបានត្រូវថយចុះខ្លាំង។
ក៏ប៉ុន្តែលោកបន្ថែមថា ការវិនិយោគលើផ្នែកផ្លូវថ្នល់ជនបទនិងខាងប្រព័ន្ធធារាសាស្ត្របាន ត្រូវរំពឹងថា នឹងបង្កើនផលិតផលកសិកម្ម៥%នៅឆ្នាំនេះ។
ព័ត៌មានបន្តថា ទោះបីជាប៉ុន្មានឆ្នាំមុនវិបត្តិសេដ្ឋកិច្ចសកលលោកនេះអត្រាកំណើន សេដ្ឋកិច្ចកម្ពុជាមានជាង១០%ក្តី ក៏កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្របំផុតក្នុងពិភពលោក។
អត្រាមនុស្សអត់ការងារធ្វើមានកម្រិតខ្ពស់និងប្រាក់ចំណូលទាប។ គឺអ្នកមានការងារធ្វើប្រមាណ៣៥%ក្នុងចំណោមមនុស្ស១៤លាននាក់រស់នៅ ដោយមានប្រាក់ចំណូល៥០សេនប្រាក់ដុល្លារអាមេរិកក្នុងមួយថ្ងៃ៕
………………………………………………………………………
Copyright © 1998-2009 Radio Free Asia. All rights reserved.


កញ្ញា 24th, 2009 7:48 am
ម៉េចក៏មកលេចមុខនៅប្លុកហ្វីទៀតហើយ ចុះ .com ទៅណាហើយបង?
កញ្ញា 24th, 2009 8:25 am
រឿង.com នោះចាំពេលទំនេរពីការប្រលងរួចសិន ទើបចាប់ផ្តើមធ្វើវាតទៀត ពីព្រោះអីនៅពេលនេះ គឺមិនទាន់មានពេលទំនេរនៅឡើយទេ។ តែប្រសិនបើប្រលងរួចមិនបានធ្វើទេ គឺប្រហែលជាឆមមាសទីពីរ ទើបអាចបន្តទៀតបាន។ តាំងតែនេះតទៅ គឺមិនសូវទុកចិត្តក្រុមហ៊ុន hosting ណាសោះ។ គឺចាំមើល គេប្រើមួយរយៈពេលសិន ប៉ុន្តែការដំឡើងពត៍មានធម្មតាៗ គឺវាមិនអីទេ កុំតែដំឡើងពួកបទចំរៀង ហើយនិងព្រូក្រែម។