Welcome to Khmer.net23.net
អាជ្ញាធរ​ដាស់​តឿន​ពលរដ្ឋ​ពី​គ្រោះ​អាសន្ន​ដែល​អាច​កើត​ចេញ​ពី​ខ្យល់​ព្យុះ​នៅ​ចិន
ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​តឿន​ប្រជាពលរដ្ឋ​អំពី​គ្រោះ​អាសន្ន​ ដែល​អាច​កើត​មាន​ដោយសារ​ភ្លៀង ផ្គរ​និង​រន្ទះ​ខ្លាំងក្លា កើត​ចេញ​ពី​ខ្យល់​ព្យុះ​ឈ្មោះ កេតសាណា ដែល​កំពុង​បោក​បក់​ចូល​មក​ប្រទេស​កម្ពុជា​ពី​សមុទ្រ​ចិន​ខាង​ត្បូង។
ព្យុះ​កេតសាណា​នេះ​នឹង​បង្កើន​ឥទ្ធិពល​ទៅ​ជា​ខ្យល់​ព្យុះ​កំបុត​ត្បូង​នៅ ​ថ្ងៃ​ទី​២៩​-​៣០ កញ្ញា​នេះ ដោយ​នឹង​បន្ថែម​ល្បឿន​ដល់​ទៅ​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ផ្គរ​និង​រន្ទះ​ខ្លាំង​ហើយ​ច្រើន​នៅ​ស្ទើរ​ គ្រប់​ទី​កន្លែង ជា​ពិសេស​នៅ​ខេត្ត​ក្នុង​តំបន់​ភាគ​ឦសាន ដូច​ជា​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម​និង​កំពង់ធំ និង​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស និង​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និង​កំពង់ធំ។ ខ្យល់​ព្យុះ​កំបុត​ត្បូង​កេតសាណា​ក៏​នឹង​ ប៉ះពាល់​ខេត្ត​តាម​ឆ្នេរ​សមុទ្រ​ផងដែរ រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប។ រលក​សមុទ្រ​អាច​មាន​កម្ពស់​១​ម៉ែត្រ​ទៅ​២​ម៉ែត្រ។
ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក៏​តឿន​ថែម​ទៀត​ថា ក្នុង​ស្ថានភាព​បែប​នេះ ទឹក​ទន្លេ​មេកុង​នឹង​អាច​ឡើង​ជា​បន្ត​បន្ទាប់​ហើយ​អាច​មាន​ជំនន់​ទឹក​ភ្លៀង​ ផង។
នៅ​ចំពោះ​មុខ​គ្រោះ​អាសន្ន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី​នៃ​បណ្តា​ខេត្ត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ថា ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​និង​មាន​វិធានការ​ត្រៀម​ទុក​ជា​មុន​តាម ​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការ​ខូចខាត​នានា ​ដែល​អាច​កើត​មាន​ជាយថាហេតុ។
យោង​តាម​ព័ត៌មាន​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលិពីន មាន​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​កាល​ ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយសារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឈ្មោះ​កេតសាណា​នេះ។
នៅ​រដ្ឋធានី​ប្រទេស​ហ្វីលិពីន ពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់​បាន​ត្រូវ​បាត់​ជម្រក ហើយ​រាប់​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព ខណៈ​ដែល​ព្យុះ​កេតសាណា​បន្ត​បក់​កញ្ជ្រោល​ចូល​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង។
ក្រុម​ការពារ​បរិស្ថាន​ឈ្មោះ Greenpeace បាន​រាយការណ៍​ថា ខ្យល់​ព្យុះ​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ទីក្រុង​ម៉ានីល​អស់​ប្រមាណ​៨០%៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
កម្ពុជា​បញ្ជូន​ប៉ូលិស​ទៅ​ស៊ើប​ករណី​ទាហាន​ថៃ​ដុត​សម្លាប់​ពលរដ្ឋ​ខ្មែរ
មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​បាន​បញ្ជូន​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​មួយ​ចំនួន រួម​និង​មន្ត្រី​ប៉ូលិស​ក្រុង​សំរោង​​ផង ទៅ​កាន់​តំបន់​ភូមិ​ក្រូច​សាខន ក្នុង​ឃុំ​កូន​ក្រៀល ដើម្បី​ធ្វើ​កំណត់​ហេតុ​និង​រក​ភស្តុតាង​ឲ្យ​ច្បាស់លាស់ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ក្រុម​ទាហាន​ថៃ បាន​ដុត​សម្លាប់​អ្នក​ភូមិ​ខ្មែរ​ទាំង​រស់ ខណៈ​ដែល​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​កាល​ពី​ពេល​ថ្មីៗ​នេះ។
ជំនួយ​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោកឡឹក សុខា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា ថា កាល​ពី ២​ថ្ងៃ​មុន ប៉ូលិស​ព្រហ្មទណ្ឌ​របស់​ខេត្ត​និង​​ប៉ូលិស​ក្រុង​សំរោង មួយ​ចំនួន បាន​បញ្ជូន​ទៅ​ដល់​ភូមិ​ខ្មែរ​ដែល​មាន​ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួស ដើម្បី​​​ស្វែង​រក​ជួប​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ ដែល​បាន​រត់​រួច​ពី​ការ​បាញ់​រះ​របស់​ទាហាន​ថៃ ដើម្បី​ឲ្យ​ពួក​គេ​បំភ្លឺ​ពី​ហេតុការណ៍​បាន​ឃើញ​ផ្ទាល់​ភ្នែក ថា​តើ​ក្រុម​ទាហាន​ថៃ​មួយ​ក្រុម​ពិត​ជា​បាន​ដុត​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ម្នាក់​ទាំង​រស់ កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា កន្លង​មក ឬ​យ៉ាង​ណា?
លោក ឡឹក សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​ចំណោម​ជន​រង​គ្រោះ ១២​នាក់​ហ្នឹង មាន​ខ្លះ​គាត់​បាន​ឃើញ​ទាហាន​ប៉ារ៉ា​ថៃ បាញ់​សង្កត់​ក​អ្នក​របួស កន្លែង​ដែល​ដុត​ហ្នឹង ប៉ុន្តែ​ត្រង់​ហេតុការណ៍​ដែល​ឃើញ​ថា​ដុត​ផ្ទាល់ គាត់​មិន​បាន​ឃើញ​ផ្ទាល់ ព្រោះ​អី​គាត់​រត់»។
អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​ប៉ូលិស​នោះ គឺ​ជា​ការ​ប្រមូល​ឯកសារ​ទុក ហើយ​ឯកសារ​ទាំង​ឡាយ​ពិបាក​ប្រមូល ដោយសារ​មិន​បាន​ជុំ ពី​ព្រោះ​កន្លែង​កើត​ហេតុ​បាន​នៅ​ក្នុង​ទឹក​ដី​ថៃ ប៉ុន្តែ​ទោះ​យ៉ាង​ណា​សមត្ថកិច្ច​​ខេត្ត​នេះ​នៅ​តែ​ប្រឹងប្រែង​ ប្រមូល​រក​ឯកសារ​ទៅ​ទៀត។
លោក ប៉ិច សុខិន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ព័ត៌មាន​ខ្លះ​យើង​ពិបាក វា​នៅ​ទឹក​ដី​របស់​ថៃ ហើយ​យើង​អាច​ដឹង​បាន​ពី​សាក្សី​ដឹង​ឮ បាន​ឃើញ​ផ្ទាល់​ពិបាក​ដែរ»។
អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ពេល​ណា​ឯកសារ​និង​ភស្តុតាង​ជុំ​វិញ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ប្រមូល​រួច​រាល់ គេ​នឹង​ដាក់​ជូន​ទៅ​រដ្ឋាភិបាល។
សូម​បញ្ជាក់​ថា​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ទៅ​លើ​ហេតុការណ៍​ទាហាន​ថៃ​ បាញ់​រះ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​មា្នក់​ទៀត​រង​របួស​នេះ បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ពី​សប្តាហ៍​មុន ដែល​មន្ត្រី​​ ការ​បរទេស​ថៃ បាន​ផ្ញើ​កំណត់​ហេតុ​ការ​ទូត​​ឆ្លើយ​តប​ជា​ផ្លូវ​ការ​មក​ក្រសួង​ការ​បរទេស​ ខ្មែរ​វិញ ដោយ​បដិសេធ​ថា​ទាហាន​ថៃ​មិន​បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ទី​នោះ​ទេ​នា​ថ្ងៃ​ កើត​ហេតុ ហើយ​ក្រសួង​ការ​បរទេស​ខ្មែរ​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ ប្រឹង​ប្រែង​រក​ភស្តុតាង​និង​ឯកសារ​បន្ថែម​ទៀត​នោះ។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​មក ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១២​នាក់ នៅ​ភូមិ​ក្រូច​សាខន និង​ភូមិ​ស្រះ​​​ព្រិច បាន​នាំ​គ្នា​ឆ្លង​ចូល​ព្រំដែន​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ ហើយ​ទាហាន​ថៃ​មួយ​ក្រុម​នៃ​ខេត្ត​សុរិន្ទ បាន​បាញ់​រះ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​រង​របួស និង​ម្នាក់​ទៀត​ស្លាប់​ដោយ​មាន​ការ​ដុត​ឆេះ ដែល​គេ​ចោទ​ប្រកាន់​ថា​ទាហាន​ថៃ​បាន​ដុត​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ទាំង​រស់។
មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី​២ របស់​ថៃ លោក វិប៊ុន សក្តិនីផាន បាន​បដិសេធ​ចោល​បញ្ហា​នេះ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា កន្លង​មក៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
ក្រុម​យុវជន​ជួប​ជុំ​គ្នា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ
យ៉ាង​ហោច​ណាស់​មាន​យុវជន​ជិត​៤០០​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​យុវជន​ ស្ដីអំពី​ការ​យល់​ដឹង​របស់​យុវជន​ពី​ផល​ប៉ះពាល់​និង​ការ​ឆ្លើយ​តប​ចំពោះ​ គ្រោះ​មហន្តរាយ​ធម្មជាតិ ធ្វើ​ឡើង​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
កញ្ញា សោម ស៊ីរ៉ា ជា​និស្សិត​នៃ​មហា​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​បន្តិច​បន្តួច​ក៏​ដោយ ក៏​យុវជន​មាន​ការ​បារម្ភ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ របស់​ពួក​គាត់​នោះ។
១៣-កញ្ញា-២០០៩: ទឹក ជំនន់ នៅ ក្នុង ឃុំ ត្នោត ស្រុក បារាយណ៍ ខែត្រ កំពង់ធំ។
កញ្ញា សោម ស៊ីរ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ ហ្នឹង​វា​ធ្វើ​ឲ្យ​យើង​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភ្លៀង​ក៏​ខុស​រដូវ ហើយ​កម្ដៅ​បើ​សិន​ជា​ក្ដៅ ក្ដៅ​មែនទែន ដល់​ពេល​អ៊ីចឹង​ធ្វើ​ឲ្យ​ជំងឺ​ប្លែកៗ​ចេះតែ​កើត​មាន​ឡើង។ បន្តិច​ទៀត​ហ្នឹង ទាក់ទង​ទៅ​នឹង​ផល​កសិកម្ម​យើង​ដែរ អ៊ីចឹង​វា​ជួប​ប្រទះ​បញ្ហា​ពិបាក​ដែរ។ បច្ចុប្បន្ន​ស្រុក​មួយចំនួន​លិច​ទឹក ស្រុក​មួយចំនួន​រាំង​ស្ងួត»។
លោក ស៊ន សុផាត ប្រធាន​គម្រោង​គ្រោះ​ធម្មជាតិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៩ ឲ្យ​ដឹង​ថា ក្រុម​យុវជន​កម្ពុជា​ភាគ​ច្រើន​បាន​ចាប់ផ្ដើម​ស្វែង​យល់​អំពី​គ្រោះ​ មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​និង​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ បញ្ហា​បរិស្ថាន បញ្ហា​សង្គម និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។
លោក ស៊ន សុផាត បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​ដែល​យុវជន​គាត់​ទទួល​ បាន​ព័ត៌មាន គាត់​យល់​ដឹង​ពី​គ្រោះ​មហន្តរាយ​ហ្នឹង ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គាត់​បាន​ទូលំ​ទូលាយ អ៊ីចឹង​វា​ជា​ប្រយោជន៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ ទាក់ទង​នឹង​ការ​ទប់​ស្កាត់ ទាក់ទង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច ធ្វើ​យ៉ាង​ម៉េច។ ធម្មតា​តែ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​វា​មិន​មែន​ប៉ះពាល់​តែ​ប្រជាជន​ ទេ វា​អាច​ប៉ះពាល់​ដល់​យុវជន​យើង ព្រោះ​អី​យុវជន​ជា​កូន​របស់​ប្រជាជន​ដែរ»។
ចំណែក​ឯ លោក ប៉ុន ណារិទ្ធ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ថា គ្រោះ​ធម្មជាតិ​ដែល​ធ្លាប់​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​មាន​ គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ​ជាដើម។
បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ជួយ​ដល់​ប្រជាពលរដ្ឋ តែ​គ្រោះ​ធម្មជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់នៅ ប៉ះពាល់​ដល់​របរ​កសិកម្ម​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​និង​ការ​អភិវឌ្ឍ​របស់​រដ្ឋ ​ផ្សេងៗ​ទៀត។
សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​តាម​បណ្ដា​ ខេត្ត​មួយចំនួន​និង​បណ្ដោយ​ដង​ទន្លេ​មេគង្គ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​គិត​ជា​ប្រាក់​ប្រមាណ​ជា​២៥០​លាន​ ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ឆ្នាំ​២០០៩​នេះ ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​បាន​ជួប​គ្រោះ​ធម្មជាតិ ដូច​ជា​ទឹក​ជំនន់​នៅ​ខេត្ត​កំពត ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​រតនគិរី ហើយ​និង​គ្រោះ​ទឹក​ជំនន់​ផង​និង​គ្រោះ​រាំង​ស្ងួត​ផង​នៅ​ក្នុង​ខេត្ត​ កំពង់ស្ពឺ។
ការ​កើត​ឡើង​នៃ​គ្រោះ​ធម្មជាតិ​នេះ​ត្រូវ​មន្រ្តី​អង្គការ​នានា​រិះគន់​ ថា ដោយសារ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ដែល​មិន​មាន​ការ​ បង្រ្កាប៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
អ្នក​កាសែត​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​ជាន់​ខ្ពស់
អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា វា​ច្បាស់​ណាស់​ហើយ​សម្រាប់​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ដែល​គាត់​ត្រូវតែ​ ថយ​ដៃ​ក្នុង​ការ​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​និង​មន្រ្តី​ដែល​គេ​ រាយការណ៍​មក​ថា មាន​ការ​ទាក់ទង​នឹង​រឿង​អាស្រូវ​នោះ។
លោក​រអ៊ូ​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​បើ​សរសេរ​មិន​ស្រួល​នឹង​ត្រូវ​គេ​ចោទ​អំពី​រឿង​បរិហារ​កេរ្តិ៍​ឬ​ក៏​ជា​អ្នក​ញុះញង់ ៖ «ក្នុង ​រយៈពេល​កន្លង​មក​នេះ ការ​សរសេរ​ព័ត៌មាន​មិន​អាច​ធ្វើ​អី​បាន​ស្រេច​តែ​នឹង​ចិត្ត​ទេ ត្រូវ​មាន​ប្រភព មាន​អំណះអំណាង​ច្បាស់លាស់​ក្នុង​ការ​សរសេរ​អត្ថបទ»។
ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ លោក សុខ សុវណ្ណ បន្ថែម​ថា ក្រុម​អ្នក​កាសែត​កំពុង​នាំ​គ្នា​ជ្រួល​ច្របល់​និង​វង្វេង​វង្វាន់​នៅ​ក្នុង ​បទ​ចោទ​ប្រកាន់​របស់​តុលាការ​អំពី​រឿង​បរិហារ​កេរ្តិ៍​និង​ញុះញង់។
លោក សុខ សុវណ្ណ បាន​ដាក់​សំណួរ​ថា​តើ​ស្អី​ទៅ​ជា​ការ​បរិហារ​កេរ្តិ៍ ហើយ​ស្អី​ទៅ​ជា​ការ​ញុះញង់​សម្រាប់​ការ​សរសេរ​របស់​អ្នក​កាសែត ហើយ​តើ​តុលាការ​មាន​មូលដ្ឋាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ទៅ ​លើ​អ្នក​កាសែត​លើ​ប្រធានបទ​ទាំង​នោះ?
ប្រធាន​សមាគម​រូប​នេះ​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ ៖ «នឹង​ជជែក​គ្នា​ថា តើ​យើង​គួរ​សរសេរ​លិខិត​ទៅ​សួរ​អ្នក​ណា ថា​បុគ្គល​ណា ឬ​យើង​គួរ​សួរ​ស្ថាប័ន​ណា​ដើម្បី​ឲ្យ​គេ​ឆ្លើយតប​វិញ​ថា ការ​សរសេរ​របស់​គាត់​ហ្នុង គាត់​ខុស​របៀប​យ៉ាង​ម៉េច? ហើយ​ការ​ពិន័យ​ហ្នឹង​តើ​វា​យុត្តិធម៌​ឬ​ក៏អត់? យើង​ត្រូវ​បញ្ជាក់​ផង​ថា ការ​សរសេរ​របៀប​ដេលី​ហ្នឹង​មាន​វិជ្ជាជីវៈ​ឬ​អត់ ឬ​ក៏​មាន​គំរូ​ថ្មី​ណា​មួយ​ឲ្យ​អ្នក​កាសែត​គួរតែ​យក​តម្រាប់​តាម ថា​គេ​មាន​ច្បាប់​មួយ​ទៀត​ហើយ បញ្ជាក់​ថា​ឥឡូវ​គេ​សរសេរ​អ៊ីចឹង​វា​ខុស ហើយ​យើង​ចៀសវាង​អ្នក​កាសែត​មិន​ឲ្យ​ប៉ះ​ទៅ​រឿង​ហ្នឹង។ សួរ​ថា​អ្នក​សរសេរ​មាន​កំហុស​របៀប​ហ្នឹង​ត្រូវ​បាន​គេ​ពិន័យ​អ៊ីចឹង ខ្ញុំ​យល់​ថា​ដំណាក់កាល​រាង​ល្អ​បន្តិច​ត្រង់​បាន​គេ​ពិន័យ អ៊ីចឹង​អ្នក​ដែល​និយាយ​រួច​ខ្លួន អ្នក​ដែល​សរសេរ​ត្រូវ​បាន​គេ​ពិន័យ វា​ដូច​អត់​យុត្តិធម៌​សោះ»។
អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ខែត្រ​បាត់ដំបង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង
យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​រាប់​រយ​នាក់​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​ពួក​គេ​មិន​មាន​ដី​បង្ក​បង្កើន​ផល​គ្រប់គ្រាន់ និង​មិន​អាច​ស្វែករក​ការងារ​ធ្វើ​បាន​ក្នុង​មូលដ្ឋាន​ដើម្បី​រក​កម្រៃ​ ទ្រទ្រង់​ជីវភាព​គ្រួសារ។
លោក ទឹម ម៉ី អាយុ​៤៥​ឆ្នាំ តំណាង​អ្នក​ភូមិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កញ្ញា ថា ប្រជាពលរដ្ឋ​ចំនួន​១៤០​គ្រួសារ​នៅ​ក្នុង​ភូមិ​ចម្លងរម៉ាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ដាច់​ស្បៀង​ជា​បណ្តើរៗ​ហើយ​ចាប់​តាំង​ពី​អំឡុង​ខែ​សីហា​រហូត​ដល់​ខែ​ កញ្ញា ឆ្នាំ​២០០៩ ដោយសារ​បញ្ហា​កង្វះ​ដី​ធ្លី​និង​កង្វះ​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន។
ផ្ទះ របស់ ពលរដ្ឋ នៅ ភូមិ ជិនសារ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។
លោក ទឹម ម៉ី បាន​ឲ្យ​ដឹង​ថា ៖ «ទាំង​អស់​ហ្នឹង​វា​១៤០​គ្រួសារ។ ខ្ញុំ​អំពាវនាវ​ឲ្យ​អង្គការ​ឬ​មួយ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ»។
លោក​បន្ត​ថា ក្រុម​អ្នក​ភូមិ​ដែល​កំពុង​ប្រឈម​ទៅ​នឹង​ការ​ដាច់​ស្បៀង​ក្នុង​មូលដ្ឋាន​ខាង ​លើ​គឺ​ជា​អ្នក​ចំណាក​ស្រុក​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​ កម្ពុជា មាន​ដី​ធ្លី​តិច​តួច​ដាំ​ពោត​និង​ល្ង មិន​អាច​ធ្វើ​ដំណាំ​ស្រូវ​បាន ហើយ​ដី​បង្ក​បង្កើន​ផល​របស់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ក៏​កំពុង​មាន​ទំនាស់​ ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​កូរ៉េ​មិន​ស្គាល់​ឈ្មោះ​មួយ​និង​មន្ត្រី​យោធា​នៅ ​តំបន់​នោះ។
ដើម្បី​ដោះ​ទ័ល​ពី​បញ្ហា​ដាច់​ស្បៀង លោកស្រី សែន វ៉ាន់ ក៏​ដូច​ជា​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​ថ្លែង​ថា ៖ «អ្នក ​ខ្លះ​ក៏​ដើរ​រាវ​ខ្ចៅ​រាវ​ខ្យង​អី​អ៊ីចឹង​ទៅ។ ខ្លះ​ទៅ​ស៊ីឈ្នួល​គេ​បាន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​អី​អ៊ីចឹង​ទៅ។ អ្នក​ខ្លះ​អត់​ខ្លាំង​ក៏​មក​សុំ​ប្រហុក​អំបិល​អ្នក​ណា​គេ​មាន​អាច​ថា​ដោះ​ កុន​បាន ចេះតែ​ដោះដូរ​ជួយ​គ្នា​អ៊ីចឹង​ទៅ។ ខ្លះ​ក៏​ដើរ​ជីក​កណ្តុរ… យក​មក​ហូប អត់​មែន​ទែន!»។
ចំណែក​ឯ លោក ចាន់ ជួន អ្នក​ភូមិ​ម្នាក់​ទៀត បាន​បន្ថែម​ថា ៖ «រាល់​ ថ្ងៃ​ហ្នឹង​អ្នក​ខ្លះ​ខ្ចី​គ្នា​ហូប​ខ្លះ អ្នក​ខ្លះ​គេ​មាន យើង​ខ្ចី​គេ​ហូប​ខ្លះ ជួនកាល​ចងការ​គេ ដូច​ជា​ដាក់​ពោត​ដាក់​អី​ដើម្បី​យក​លុយ​ហ្នឹង​ទៅ​ទិញ​អង្ករ​ឬ​ក៏​ដាក់​ពោត​ ដូរ​អង្ករ​គេ​ហូប»។
លោក គឹម ឆន មេ​ភូមិ​ចម្លងរម៉ាំងលើ បាន​ថ្លែង​ថា នៅ​ក្នុង​ភូមិ​មាន​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ចំណាក​ ស្រុក​ទៅ​ទី​នោះ​ពិត​ជា​មាន​បញ្ហា​កង្វះ​ស្បៀង​មែន។
លោក អិន សៅឫទ្ធិ អភិបាល​រង​ស្រុក​សំឡូត បាន​ថ្លែង​ថា លោក​បាន​ដឹង​ហើយ​ពី​បញ្ហា​កង្វះ​ស្បៀង​របស់​អ្នក​ភូមិ ហើយ​ក៏​កំពុង​រង់ចាំ​ស្ថិតិ​ពិត​ប្រាកដ​បញ្ជូន​មក​ខេត្ត​ដើម្បី​សុំ​ជួយ​ ផ្តល់​ឲ្យ​អ្នក​ភូមិ។
លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់ដំបង មិន​អាច​ទាក់ទង​បាន​ទេ​ដើម្បី​សុំ​ការ​បញ្ជាក់​ថា តើ​ខេត្ត​មាន​វិធានការ​យ៉ាង​ណា​ជុំវិញ​កង្វះ​ស្បៀង​របស់​អ្នក​ភូមិ​ខាង​លើ​ នេះ។ ប៉ុន្តែ លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ៖ «អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់ មិន​ត្រូវ​អូស​បន្លាយ​ពេល​វេលា​ទេ យើង​ត្រូវ​ជួយ​គាត់​ជា​បន្ទាន់​សិន ទម្រាំ​គាត់​ទទួល​បាន​ដី​ត្រឹមត្រូវ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​ របស់​គាត់»។
គួរ​បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០០៩​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង ក៏​ធ្លាប់​ទទួល​រង​កង្វះ​ស្បៀង​អាហារ​ដូច​ករណី​ខាង​លើ​នេះ​ដែរ ដោយសារ​ពួក​គេ​មិន​មាន​ដី​ស្រែ​បង្ក​បង្កើន​ផល​គ្រប់គ្រាន់៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
មូរ សុខហួរ វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​២៥​កញ្ញា
លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​មាន​គម្រោង​វិល​ត្រទ្បប់​មក​ប្រទេស​កម្ពុជា ​វិញ នៅ​ថៃ្ង​សុក្រ ទី​២៥ ខែ​កញ្ញា ឆាប់ៗ​នេះ ដើម្បី​មក​បំពេញ​ការងារ​ជា​ធម្មតា​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ក្រោយ​ពី​លោកស្រី​បាន​អវត្តមាន​ពី​ប្រទេស​កម្ពុជា រយៈពេល​ជាង​១​ខែ​ចាប់​ពី​ដើម​ខែ​សីហា​កន្លង​ទៅ។
លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​ផង​ដែរ​នេះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​វិល​ត្រទ្បប់​មក​វិញ​របស់​លោកស្រី មូរ សុខហួរ ជា​រឿង​ធម្មតា។
លោកស្រី មូរ សុខហួរ លើក ដៃ ស្វាគមន៍ អ្នក គាំទ្រ លោកស្រី ដែល ប្រមូល ផ្ដុំ គ្នា នៅ មុខ សាលា  ដំបូង រាជ ធានី ភ្នំពេញ នា ថ្ងៃ ២៤ កក្កដា ២០០៩។
លោក យឹម សុវណ្ណ ថ្លែង​យ៉ាង​ដូច្នេះ ៖ «គាត់​ទៅ​មក​បំពេញ​ការងារ​ ធម្មតា ជា​អ្នក​តំណាងរាស្រ្ដ​នៃ​ប្រទេស​កម្ពុជា គាត់​អញ្ជើញ​ត្រឡប់​មក​វិញ ពី​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស ហើយ​សភា​នឹង​បើក​ប្រជុំ​ក្នុង​ពេល​ឆាប់ៗ ដូច្នេះ​គាត់​នឹង​ចូលរួម​ក្នុង​កិច្ចការ​សភា បម្រើ​ប្រជា​ពលរដ្ឋ​ទៅ​តាម​តែ​អ្វី​ដែល​ជា​តួនាទី​ភារកិច្ច​របស់​អ្នក​តំណាង ​រាស្រ្ដ»។
សុខ សេរី ៖ ចុះ​រឿង​អភ័យ​ឯកសិទ្ធិ​របស់​លោកស្រី? យឹម សុវណ្ណ ៖ «លោកស្រី មូរ សុខហួរ បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ រង់ចាំ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍»។
ទាក់ទង​នឹង​ការ​វិល​ត្រទ្បប់​មក​វិញ​របស់​លោកស្រី មូរ សុខហួរ នា​ពេល​ឆាប់ៗ​នេះ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផៃ្ទ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោកស្រី មូរ សុខហួរ មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​សន្តិសុខ​ផ្ទាល់​ខ្លួន​ទេ។
លោក ខៀវ សុភ័គ ថ្លែង​ដូច្នេះ​ថា ៖ «គាត់​ដូច​ប្រជា​ពលរដ្ឋ​ធម្មតា ព្រោះ​គាត់​មិន​ទាន់​ត្រូវ​បាន​សភា​ប្រគល់​អភ័យ​ឯកសិទ្ធិ​ជូន​នៅ​ឡើយ​ទេ។ ចំពោះ​រឿង​ខ្ញុំ​មិន​ព្រួយ​បារម្ភ​ទេ ប៉ុន្តែ​បើ​គាត់​ព្រួយ​អាស្រ័យ​លើ​គាត់ ធម្មតា​គាត់​ដូច​ប្រជា​ពលរដ្ឋ​យើង ១៣​-១៤​លាន​នាក់ ការ​ការពារ​សុវត្ថិ​ភាព​មាន​ដូច​គ្នា»។
លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ហៅ​ កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «បើ​សិន​ជា​យ៉ាង​ណា ​ក៏​ដោយ ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​សុវត្ថិភាព​របស់​មន្រ្តី​នយោបាយ​របស់​គណបក្ស​និង ​មន្រ្តី​សង្គម​ស៊ីវិល វា​ជា​រឿង​មួយ​ដែល​ជា​កាតព្វ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ការពារ​ដល់​សន្តិសុខ​ដល់​ពួក​គាត់»។
សូម​ជម្រាប​ថា លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​មណ្ឌល​ខេត្ត​កំពត ត្រូវ​បាន​សភា​ជាតិ​បាន​លើក​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្រ្ត​កាល​ពី​ថៃ្ង​ទី ​២២ ខែ​មិថុនា កន្លង​ទៅ ជាមួយ​នឹង​លោក ហូ វ៉ាន់ ជា​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​ផង​ដែរ។
ក្រោយ​មក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ កាល​ពី​ថៃ្ង​ទី​៤ ខែ​សីហា កន្លង​ទៅ ឲ្យ​លោក​ស្រី​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១៦​លាន​៥​សែន​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍ ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
លោកស្រី​បាន​ប្តឹង​ទាស់​ទៅ​នឹង​សាលក្រម​នេះ ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​ដោយ​គ្មាន​មេធាវី​ការពារ​នោះ។
លោកស្រី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថៃ្ង​ទី​៥ ខែ​សីហា កន្លង​ទៅ ដើម្បី​បេសក​កម្ម​ផង​និង​រឿង​ផ្ទាល់​ខ្លួន​ផង។
លោកស្រី​ចូលរួម​ក្នុង​សវនា​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​ អាមេរិក ថៃ្ង​ទី​១០ ខែ​កញ្ញា​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ិនតោន សហរដ្ឋ​អាមេរិក ជាមួយ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មណ្ឌល​អប់រំ​ច្បាប់​សហគមន៍។
លោកស្រី មូរ សុខហួរ បាន​រិះគន់​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​សវនាការ​នោះ និង​បាន​រិះ​គន់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែល​បានឲ្យមានការធ្វើ​ប្រតិកម្មជាច្រើន​ ពីមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលកម្ពុជា៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
កម្ពុជា​គ្មាន​ច្បាប់​​ប្រឆាំង​អំពើ​ពុករលួយ​ តែ​សេចក្ដី​ព្រាង​បាន​ដាក់​ទោស ​​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ
ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ថា ​គេ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទោស​ជន​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ បើ​ទោះបី​ជា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​បាន​ចេញ​ជា​រូបរាង​ ក៏ដោយ។ សេចក្ដី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ ត្រូវ​បាន​រដ្ឋសភា​ ព្រឹទ្ធសភា​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ តំណាង​ឲ្យ​រាជរដ្ឋាភិបាល លើក​យក​មក​ធ្វើ​សិក្ខាសាលា​ដើម្បី​ស្វែង​យល់​ខ្លឹមសារ។ ច្បាប់​នេះ​មាន​ ២០​មាត្រា​ បាន​ចែង​អំពី​បទល្មើស​ស្ដី​អំពី​អំពើពុករលួយ រួម​ជាមួយ​ការ​កំណត់​ទោស​ទណ្ឌ​លើ​ ករណី​បណ្ដឹង​បរិហារកេរ្តិ៍​ ដែល​ជា​បញ្ហា​សំខាន់​សម្រាប់​អនុវត្ត​នៅ​ពេល​ក្រមព្រហ្មទណ្ឌ​នេះ​ចូល​ ជាធរមាន។
សកម្មភាព នៅ ក្នុង អង្គសិក្ខាសាលា នា វិមាន រដ្ឋ សភា
ក្នុង​អង្គ​សិក្ខាសាលា ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​​សាលសន្និសីទ​នៃ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ​ឆ្នាំ​២០០៩​ ក្រោម​អធិបតី​ សម្ដេច​អគ្គ​មហាពញាចក្រី​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​វាគ្មិន​ តំណាង​ព្រឹទ្ធសភា​- រដ្ឋសភា តំណាង​អង្គទូត​ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។ លោក​ អង្គ​ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ក្រមព្រហ្មទណ្ឌ​នេះ​ មាន​ចែង​យ៉ាង​ហោច​ណាស់​ ចំនួន​២០​មាត្រា​ ស្ដី​ពី​ អំពើ​បទល្មើស​បណ្ដាល​មក​ពី​អំពើ​ពុករលួយ​ ដូចជា​និយមន័យ​នៃ​បទល្មើស​អំពើ​ពុករលួយ​ និង​ទោស​ទណ្ឌ។ ទាក់ទង​ដល់​ទោស​ប្បញ្ញត្តិ​ ចំពោះ​បទល្មើស​បរិហារកេរ្តិ៍ ​លោក​រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ “បើ​បំពាន​លើ​កិត្តិយស​គេ​ហួស​ពី​បរិហារកេរ្តិ៍​នោះ​វា​មាន​ទោស ប៉ុន្តែ​បើ​គ្រាន់​តែ​ បរិហារ​កេរ្តិ៍​នេះ​គ្មាន​ ទោស​ទេ គ្រាន់​តែ​ត្រូវ​វិន័យ​ឥត​មាន​ទោស​ ជាប់​គុក​ទេ​ ហើយ​រឿង​នេះ​សម្ដេច​នាយករដ្ឋមន្ត្រី​ ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដក​ចេញ​តាំង​ពី​យូរ​មក​ហើយ” លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “លើក​លែង​តែ​ជីក​គាស់​កកាយ​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​គេ​នោះ​ជា​បញ្ហា​ ផ្សេង”។
លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ សហគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ បាន​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​ បាន​លើក​ឡើង​ថា​ “នេះ​ជា​ការ​ប្រសើរ​ ដែល​ព្រឹទ្ធសភា ​រដ្ឋសភា​ រួម​ទាំង​ក្រសួង​យុត្តិធម៌​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ ចាប់​ផ្ដើម​ផ្សព្វផ្សាយ​តាមរយៈ​រៀបចំ​ ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង​ ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពី​តំណាង​ អង្គ​ទូត​ និង​អង្គការ​សង្គម​ស៊ីវិល​ ប៉ុន្តែ​នេះ​ គ្រាន់​តែ​ជា​ការ​បញ្ជ្រាប​ខ្លឹមសារ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ និង​ធ្វើ​ឲ្យ​យល់​តាម​ខ្លឹមសារ​ថ្លែង​តែ​ប៉ុណ្ណោះ”។ លោក ​នី ចរិយា​ បន្ត​ថា​ “ក្នុង​អង្គ​សិក្ខា​សាលា​គេ​សង្កេត​ឃើញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ គ្មាន​ឱកាស​ ប្រមូល​ផ្ដុំ​មតិយោបល់ ដើម្បី​បញ្ចូល​គំនិត​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ទេ វា​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​មុន​យក​ច្បាប់​នេះ​ទៅ​អនុម័ត”។ លោក​ នី​ ចរិយា​ បាន​ហៅ​ការ​ផ្សព្វផ្សាយ​លើ​ច្បាប់​ក្រមព្រហ្មទណ្ឌ​ក្នុង​អង្គ​សិក្ខាសាលា​ នេះ​ថា​ ជា​ការ​ប្រញាប់ប្រញាល់​ពេក។
ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ  សម្ដេច​ប្រធាន​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សិក្ខា សាលា​លើក​នេះ​ មាន​សារៈសំខាន់​ណាស់​ ព្រោះ​សេចក្ដី​ព្រាង​ក្រម​នេះ​ គឺ​ជា​បណ្ដុំ​ច្បាប់​ អាទិភាព​ធំ​មួយ​ទៀត​ ដែល​ប្រមូល​ផ្តុំ​នូវ​វិធាន​ ជា​ច្រើន​សម្រាប់​អនុវត្ត​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​បាន​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ បច្ចុប្បន្ន​ ឬ​ដែល​អាច​ពាក់ព័ន្ធ​ដល់​កម្ពុជា។ ក្នុង​កិច្ច​ប្រជុំ​សំខាន់​ទាំង​ ៤ នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​មូលដ្ឋាន​ធំៗ និង​គោលការណ៍​ គ្រឹះ​មួយ​ចំនួន​ពាក់ព័ន្ធ​ ដល់​ច្បាប់​ព្រហ្មទណ្ឌ ​ការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ប្រភេទ​នៃ​ទោស​ ព្រហ្មទណ្ឌ​ និង​របប​ប្រកាស​ទោស។
សម្ដេច​ប្រធាន​រដ្ឋសភា​ មាន​​ប្រសាសន៍​ បញ្ជាក់​ទៀត​ថា​ សិក្ខាសាលា​ស្ដី​ពី​ដំណើរការ​ ស្វែងយល់​សេចក្ដី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ ដំណើរ​ការ​ប្រកប​ដោយ​លទ្ធផល​ល្អ ​ដោយ ​ផ្លាស់ប្ដូរ​មេរៀន​ពិសោធន៍​ និង​ផ្តល់​ព័ត៌មាន​ ដូរ​គ្នា​ទៅ​វិញ​ទៅ​មក ​ទទួល​បាន​មតិ​អនុសាសន៍​ល្អៗ​បំពេញ​យោបល់​បន្ថែម​ ធ្វើ​ឲ្យ​ក្រម​នេះ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ នឹង​គោលការណ៍​គ្រឹះ​ នៃ​នីតិ​ព្រហ្មទណ្ឌ​ទូទៅ​នៅ​កម្ពុជា​ និង​អន្តរជាតិ។
ប្រភព​ព័ត៌មាន​៖ កាសែត​ដើម​អំពិល  ឆ្នាំទី៖ ០៣  លេខ​៖ ២៩៣
ចេញ​ផ្សាយ​៖ ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៩
ដោយ៖ ជួន​​ សុជាតិ
http://women.open.org.kh/km/nocorruptionlaw-havedraft-punish-corruptors
IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​វាយតម្លៃ​ថា ឆ្នាំ​នេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​ដែល​គេ​រំពឹង​ទុក​ ពី​មុន​មក ក្នុង​ខណៈ​ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។
ទីភ្នាក់​ព័ត៌មាន AFP បាន​ស្រង់​ប្រសាសន៍​លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែល​មក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ​ដើម្បី​វាយ​តម្លៃ​ការ​អភិវឌ្ឍ​ថា មុន​នេះ IMF ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​ខ្មែរ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ក្រោម​សូន្យ​ដល់​-០,៥%​នោះ តែ​ឥឡូវ​មើល​ឃើញ​ថា ធ្លាក់​ចុះ​ដល់​-២,៧៥% ក្នុង​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច​ដំណើរការ​មិន​ដូច​ការ​រំពឹង​ទុក​មក ​នោះ។
កម្មករ កាត់ ដេរ នៅ ក្នុង រោងចក្រ មួយ ក្នុង ទីក្រុង ភ្នំពេញ។
លោក​ថា កត្តា​ចម្បង​នៃ​សេដ្ឋកិច្ច​ខ្មែរ​មាន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដេរ​ស្រាប់ ​ទៅ​សហរដ្ឋ​អាមេរិក​ការ​ចំណាយ​របស់​ភ្ញៀវ​បរទេស​និង​ការ​វិនិយោគ​ទុន​បរទេស​ លើ​ផ្នែក​សំណង់​ធំៗ​បាន​ត្រូវ​ថយ​ចុះ​ខ្លាំង។
ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា ការ​វិនិយោគ​លើ​ផ្នែក​ផ្លូវ​ថ្នល់​ជនបទ​និង​ខាង​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​ ត្រូវ​រំពឹង​ថា នឹង​បង្កើន​ផលិតផល​កសិកម្ម​៥%​នៅ​ឆ្នាំ​នេះ។
ព័ត៌មាន​បន្ត​ថា ទោះ​បី​ជា​ប៉ុន្មាន​ឆ្នាំ​មុន​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​នេះ​អត្រា​កំណើន​ សេដ្ឋកិច្ច​កម្ពុជា​មាន​ជាង​១០%​ក្តី ក៏​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រ​បំផុត​ក្នុង​ពិភពលោក។
អត្រា​មនុស្ស​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​និង​ប្រាក់​ចំណូល​ទាប។ គឺ​អ្នក​មាន​ការងារ​ធ្វើ​ប្រមាណ​៣៥%​ក្នុង​ចំណោម​មនុស្ស​១៤​លាន​នាក់​រស់នៅ​ ដោយ​មាន​ប្រាក់​ចំណូល​៥០​សេន​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
កសិករ​ខ្មែរ​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ
មន្ត្រី​ខេត្ត​សុរិន្ទ​របស់​ថៃ​មាន​គម្រោង​អញ្ជើញ​មន្ត្រី​សាលា​ខេត្ត​ ឧត្តរ​មាន​ជ័យ​និង​ប្រជា​កសិករ​ខ្មែរ​ពី​បណ្តា​ស្រុក​នៃ​ខេត្ត​នេះ​ចំនួន​ជា ​ង​៣០នាក់ ឲ្យ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ស្តីពី​ការងារ​កសិកម្ម​ចំនួន​៤​ថ្ងៃ​ក្នុង​ ខេត្ត​សុរិន្ទ គោល​បំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​កសិកម្ម​នៅ​តាម ​តំបន់​ជាប់​ព្រំដែន​គ្នា​និង​ការ​ស្វែង​យល់​ពី​វប្បធម៌​ផង​ដែរ។
លោក Sowat Kaew Sook (សូវ៉ាត់ កែវ​ស៊ុក) ទីប្រឹក្សា​អម​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា​ថា ខេត្ត​សុរិន្ទ​របស់​ថៃ​មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​ខេត្ត​ឧត្តរ​មាន​ជ័យ​ របស់​ខ្មែរ ហើយ​ក៏​ចង់​អញ្ជើញ​មន្ត្រី​កសិកម្ម​និង​តំណាង​កសិករ​ខ្មែរ មក​ពី​ស្រុក​មួយ​ចំនួន​​មាន​ស្រុក​អន្លង់​វែង ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​បន្ទាយ​អំពិល ជា​ដើម ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ផ្នែក​កសិកម្ម​នៅ​ខេត្ត​សុរិន្ទ​ចំនួន​៤​ថ្ងៃ ដោយ​នាំ​ទៅ​មើល​កសិដ្ឋាន​កសិកម្ម​ផ្សេងៗ គោល​បំណង​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​នៅ​តាម​តំបន់​ព្រំដែន​ទាំង​ពីរ​ជាមួយ​នឹង​ការ​សម្ដែង​ឲ្យ​ឃើញ​និង​បង្ហាញ​ នូវ​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង។
លោក Sowat Kaew Sook ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឲ្យ​គាត់​បាន​ជួប​ចរចា​ គ្នា​ជាមួយ​ប្រជា​កសិករ​ថៃ ហើយ​ក៏​បាន​ប្ដូរ​បទ​ពិសោធន៍ ទៅ​មើល​កន្លែង​ដាំ​ដុះ​ស្រូវ ដាំ​បន្លែ ចិញ្ចឹម​ជ្រូក គោ»។
លោក ឈឹម ស៊ីវុធ ជំនួយការ​របស់​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា តប​តាម​ការ​អញ្ជើញ​នេះ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចាត់​ឲ្យ​អភិបាល​ក្រុង​សំរោង​ជា​អ្នក​ដឹក​នាំ​គណៈ​ប្រតិភូ​និង​តំណាង​ ប្រជា​កសិករ​ខ្មែរ​ទៅ​ទស្សន​កិច្ច​នៅ​ខេត្ត​សុរិន្ទ។
លោក ថុន ណុល អភិបាល​ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ខេត្ត​សុរិន្ទ​បាន​រៀបចំ​ឲ្យ​ប្រតិភូ​ខ្មែរ​ទៅ​មើល​កន្លែង​ត្បាញ​ ក្រណាត់​និង​ត្បាញ​សូត្រ​នៅ​ខេត្ត​សុរិន្ទ​បន្ត​ទៅ​ទៀត។
គេ​មាន​គម្រោង​នាំ​ទៅ​មើល​ការ​ចិញ្ចឹម​ដំរី​របស់​ជន​ជាតិ​កួយ ទៅ​ទស្សនា​រូប​ភាព​ក្នុង​សារ​មន្ទីរ ទៅ​មើល​ការ​ដុត​ធ្យូង​ដោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​និង​ទៅ​ទស្សនា​សាកល​ វិទ្យាល័យ​បច្ចេក​ទេស​ជាន់​ខ្ពស់​មួយ។
មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តី​ពី​កសិកម្ម​​ទៅកាន់​ខេត្ត​សុរិន្ទ​នេះ​នឹង​ ចាប់​ផ្តើម​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី២៥​ខែ​កញ្ញា ៖ «ម្យ៉ាង​ដែរ ព្រោះ​ពេល​ដែល​យើង​ពិភាក្សា​គ្នា​អំពី​ការ​ប្រើ​ប្រាស់​ជី ឃើញ​ថា​តំណាង​ខាង​យើង​នេះ​មាន​កម្លាំង​កសិករ ក៏​មាន​តំណាង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​គាត់​អញ្ជើញ​ចូលរួម​ដែរ អ៊ីចឹង​គាត់​នឹង​ធ្វើ​ការ​ប្ដូរ​យោបល់​ពី​រូបភាព​ជាក់​ស្ដែង​នៃ​កសិករ​របស់​ យើង»។
មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​ខេត្ត​សុរិន្ទ​របស់​ថៃ​​បាន​អញ្ជើញ​មន្ត្រី​ខេត្ត​ឧត្តរ​មាន​ ជ័យ​និង​កសិករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ស្តីពី​កសិកម្ម​នៅ​ ខេត្ត​សុរិន្ទ​នោះ។
កាល​ពី​ឆ្នាំ​មុន ខេត្ត​សុរិន្ទ​របស់​ថៃ​​បាន​អញ្ជើញ​កសិករ​ខ្មែរ​ចំនួន​៣០​នាក់​ទៅ​ធ្វើ​ ទស្សន​កិច្ច​ស្តី​ពី​កសិកម្ម​ម្តង​មក​ហើយ ដែល​មន្ត្រី​ថៃ​និយាយ​ថា ទស្សន​កិច្ច​កាល​ពី​ឆ្នាំ​មុន​​បាន​ធ្វើ​ឲ្យ​គេ​ទទួល​បាន​បទ​ពិសោធន៍​និង​ ជោគ​ជ័យ​យ៉ាង​ច្រើន៕
Copyright © 1998-2009 Radio Free Asia. All rights reserved.
អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​ស្វាយរៀង​តវ៉ា​ចំពោះ​កា​រហាម​ជួសជុល​ផ្លូវ​ពី​សំណាក់​វៀតណាម
អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​អាជ្ញាធរ​ព្រំដែន​វៀតណាម​ដែល​បាន​ហាម​ឃាត់​ការ​ ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្មែរ។
លោក មាស រដ្ឋា ជំទប់​ទី​២ សង្កាត់​ប្រាសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២៣ ខែ​កញ្ញា ថា ការ​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​មាន​បណ្តោយ​១.៨៣៨​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ដែល​ប្រើប្រាស់​ថវិកា​មូលនិធិ​របស់​សង្កាត់​នោះ ត្រូវ​បាន​ភាគី​ខាង​វៀតណាម​ហាមឃាត់​ដោយ​ពុំ​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។
លោក មាស រដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ទទួល​បាន​ដំណឹង​កាល​ពី​ថ្ងៃ​ ទី​៩ ខែ​កញ្ញា​ហ្នឹង គណៈកម្មការ​និង​អាចារ្យ​ប្រចាំ​នៅ​វត្ត​ប្រាសាទ​ហ្នឹង គាត់​បកប្រែ​លិខិត​របស់​វៀតណាម គេ​ប្រាប់ ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​នៅ​បាវិត​ហ្នឹង ឲ្យ​គាត់​ជម្រាប​ទៅ​ខាង​វីអូអេ​និង​អាស៊ីសេរី ដើម្បី​ឲ្យ​លោក​ជួយ​ផ្សព្វផ្សាយ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គាត់​ដឹង​ផង​ថា តើ​ដី​ខ្មែរ​ឬ​ក៏​ដី​យួន​ដែល​យួន​ចេញ​បញ្ជា​មិន​ឲ្យ​ធ្វើ​នេះ? ខ្ញុំ​ជឿជាក់​ថា ដី​នេះ​ពិត​ជា​ដី​របស់​ខ្មែរ​មែន ពីព្រោះ​យើង​ធ្វើ​នៅ​ខាង​លិច​បង្គោល​លាក់​ដែល​កំពុង​តែ​ចាក់​រាល់​ថ្ងៃ​នេះ ចម្ងាយ​ប្រហែល​ជា​៨០​ម៉ែត្រ»។
ស្រ្តី​ឈ្មោះ ចាន់ ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ផ្លូវ​លំ​មួយ​ខ្សែ​នេះ​គឺ​ជា​ផ្លូវ​ចាស់​មាន​ស្រាប់​តាំង​ពី​យូរយារ​ណាស់​មក ​ហើយ តែ​មាន​ការ​ខូចខាត​តែ​អាជ្ញាធរ​វៀតណាម​បាន​មក​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ត​ទើប​ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំណូមពរ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ធ្វើការ​ ជួសជុល។
អ្នកស្រី ចាន់ ថា បាន​បញ្ជាក់​ថា ៖ «ផ្លូវ​អស់​ហ្នឹង​វា​ដាច់ ផ្លូវ​គេ​រកស៊ី ផ្លូវ​ធំ ហើយ​ដល់​ពេល​ធ្វើ​ទៅ​ស្រាប់តែ​វៀតណាម​គេ​លែង​ឲ្យ​លើក វា​អត់​ត្រឹមត្រូវ ព្រោះ​ដី​ខ្មែរ​យើង»។
មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ព្រំដែន​វៀតណាម​បាន​ទេ​នៅ​ ថ្ងៃ​២៣ កញ្ញា​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ទ្រិញ បាកឹម ក៏​ពុំ​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ដែរ។ ប៉ុន្តែ​លោក កែវ ឈាន ចៅ​សង្កាត់​ប្រាសាទ មាន​ប្រសាសន៍​ថា លោក​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ព្រំដែន​វៀតណាម​និង​អាជ្ញាធរ​ស្រុក​ ចាំងបាង​នៃ​ខេត្ត​តៃនិញ​ដើម្បី​ពន្យល់​ពួក​គេ​ពី​បញ្ហា​នេះ។
លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត បាន​បដិសេធ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ការ​កសាង​ផ្លូវ​ក្នុង​ដែនដី​ដែល​លោក​គ្រប់គ្រង។
លោក ឈូក បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ៖ «យើង​អត់​មាន​ធ្វើ​ផ្លូវ​ណា​ កាត់​ព្រំដែន​នោះ​ទេ យើង​មាន​តែ​ធ្វើ​ផ្លូវ​នៅ​ក្នុង​នេះ​យើង អត់​មាន​នរណា​មក​ឃាត់​ផង មាន​នរណា​មក​ឃាត់​នៅ​ក្នុង​ទឹក​ដី​យើង»។
តាម​របាយការណ៍​ស្តីពី​ការងារ​របស់​រាជ​រដ្ឋាភិបាល​ប្រចាំ​ឆ្នាំ​២០០៨ អំពី​ការងារ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​បាន​បង្ហាញ​ថា ក្រុម​បច្ចេកទេស​ចម្រុះ​កម្ពុជា​-​វៀតណាម​បាន​ចុះ​ធ្វើការ​ខណ្ឌសីមា​និង​បោះ ​បង្គោល​ព្រំដែន​គោក​លើ​ដី​ជាក់ស្តែង​បាន​ចំនួន​៥៦​ទីតាំង​ស្មើ​នឹង​៦៩​ បង្គោល៕
Copyright © 1998-2009 Radio Free Asia. All rights reserved.