រូបភាព
កំពុងទស្សនា
ពាណិជ្ជកម្ម

Archive for the ‘ករណីរំលោភបំពាន’ Category

PostHeaderIcon ប្ដី​អគតិ​យក​ប្រពន្ធ​ឲ្យ​មិត្តភ័ក្ដិ​​ចាប់​រំលោភ​ថ្នូរ​នឹង​ទូរស័ព្ទ​មួយ​គ្រឿង

ភ្នំពេញ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០០៩ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​អគតិ​ម្នាក់ ដែល​លក់​ប្រពន្ធ​ឲ្យ​មិត្តភ័ក្ដិ​រំលោភ ជា​ថ្នូរ​នឹង​ទូរស័ព្ទ​មួយ​គ្រឿង​ជាប់​ពន្ធនាគារ​៩​ឆ្នាំ ខណៈ​ចាប់​ខ្លួន​បាន​ពី​បទ​ជួញដូរ​មនុស្ស ដែល​បាន​ប្រព្រឹត្ត​ទៅ​ កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៧ នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ដង្កោ។

នៅ​ក្នុង​សវនាការ​មាន​លោក ឆាយ គង់ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ និង​លោក ហ៊ឹង ប៊ុនជា ជា​តំណាង​អយ្យការ ដោយ​មាន​លោក​ នាង ហៃ ជា​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ជនជាប់ចោទ។ ក្នុង​សវនាការ​នេះ​ពុំ​មាន​វត្ត​មាន​ជនជាប់ចោទ​ និង​ជន​រងគ្រោះ​ជា​ប្រព័ន្ធ​នោះ​ទេ។ អានបន្ថែម »

PostHeaderIcon រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ​មាន​ផ្ទៃពោះ​ជាង​៥​ខែ​ទើប​បែក​ការណ៍

ត្រាំកក់-តាកែវ៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​បុរស​ចំណាស់​ចាប់​រំលោភ​រហូត​​មាន​ផ្ទៃពោះ​ជាង​៥​ ខែ​ ទើប​ម្ដាយ​ដឹង​ខណៈ​ពេល​នាំ​កូន​ស្រី​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ។ បុរស​ជាប់​ចោទ​ត្រូវ​បាន​​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ២០០៩​ តាម​ពាក្យ​បណ្ដឹង​​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ។

លោក​ញ៉ែម​ សឿន​ អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា​ បុរស​ជាប់​ចោទ​​ឈ្មោះ​ ខែ​ កេន អាយុ​៤៤​ឆ្នាំ​ មាន​ប្រពន្ធ​​មាន​កូន​៥​នាក់​ ឯ​ក្មេង​ស្រី​រងគ្រោះ​​អាយុ​១៣​ឆ្នាំ​ រស់នៅ​​ភូមិ​ស្រែ​ខ្វាវ​ ឃុំ​ជាង​ទង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ជាមួយ​គ្នា។

ក្មេង​ស្រី​រងគ្រោះ​បាន​និយាយ​​រៀបរាប់​​ប្រាប់​ប៉ូលិស​ថា​ កាលពី​ខែ​មីនា​ ឆ្នាំ​២០០៩​ មិន​ចាំ​ថ្ងៃ​វេលា​ម៉ោង​៥​ទៀប​​ភ្លឺ​ ពេល​រូប​នាង​កំពុង​ដេក​នៅ​ផ្ទះ​បាយ​ខណៈ​ពេល​ម្ដាយ​នាង​ទៅ​លក់​នំ​នៅ​ផ្សារ​ អង្គការ​បាត់​ អានបន្ថែម »

PostHeaderIcon កញ្ចាស់​អាយុ​៦៣​ឆ្នាំ​តណ្ហា​ក្រាស់ ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ ពេល​ល្បួង​នាង​ឲ្យ​ផ្លាស់​ខោអាវ

ខេត្ត​តាកែវ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង​ចាប់ ​ខ្លួន​បញ្ជូន​ទៅ​កាន់​​ស្នង​ការដ្ឋាន​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន ​ទៅ​សាលា​ដំបូង​ខេត្ត​ធ្វើ​ការ​កាត់​ទោស​ទៅ​តាម​ច្បាប់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​រហូត​បាន​សម្រេច។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​អង្គ​រាំង ​ ឃុំ​បឹងត្រាញ់​ខាង​ជើង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ កាល​ពី​វេលា​ម៉ោង​៤​ និង​១០​នាទី​ រសៀល​ ថ្ងៃ​ទី​​៤​ កញ្ញា​ ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ។

លោក​ឆុង​ អេងលី​ អធិការ​រង​ស្រុក​សំរោង​ បាន​ឲ្យ​ដឹង​ថា​ បុរស​ចំណាស់​ដែល​ជាប់​ចោទ​រំលោភ​ក្មេង​ស្រី​នេះ​ឈ្មោះ​ ទិត្យ​ ស៊ុន​ អាយុ​៦៣​ឆ្នាំ​ ហើយ​ចំណែក​ក្មេង​ស្រី​រងគ្រោះ​អាយុ​៨​ឆ្នាំ​ រស់នៅ​ភូមិ​កើត​ហេតុ​ជាមួយ​គ្នា។ អានបន្ថែម »

PostHeaderIcon ប្ដឹង​ថា​ប្ដី​​ប្រើ​អំពី​​ហិង្សា​​ និង​រំលោភ​ផ្លូវ​ភេទ

កំពង់ធំ៖ គ្រូបង្រៀន​ម្នាក់​ត្រូវ​​ប្រពន្ធ​ប្ដឹង​ពី​បទ​ប្រើ​អំពើ​ហិង្សា ​​និង​រំលោភ​ផ្លូវ​ភេទ​ ហើយ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​សន្ទុក​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ និង​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០០៩។

រឿង​នេះ​ មជ្ឈដ្ឋាន​ទូទៅ​បាន​នាំ​គ្នា​យល់​ថា​​ ជាប់​គុក​ព្រោះ​តែ​រំលោភ​ប្រពន្ធ​ឯង។ ប៉ូលិស​ស្រុក​សន្ទុក​បាន​បញ្ជូន​គ្រូ​បង្រៀន​ជាប់​ចោទ​មក​កាន់​សាលា​ដំបូង​ ជាមួយ​នឹង​ពាក្យ​បណ្ដឹង​​របស់​នារី​​ជា​ប្រពន្ធ​​មក​ជាមួយ​ផង។ គ្រូបង្រៀន​ជាប់​ចោទ​ឈ្មោះ​ ទិត​ ដេត​ អាយុ​៣៦​ឆ្នាំ​ ស្នាក់​​នៅ​ភូមិ​ជ័យជំនះ​ ឃុំកកោះ ស្រុក​សន្ទុក​ បង្រៀន​​ថ្នាក់​ទី​៦​ នៃ​សាលា​បឋម​សិក្សា​កកោះ។ សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​​ដើម​ចោទ​​ដែល​​ជា​ប្រពន្ធ​ឈ្មោះ​ អ៊ុក​ ស្រីរដ្ឋា​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​​ ជា​ជាង​កាត់​ដេរ​​នៅ​ផ្សារ​កកោះ។ ពួក​គេ​ទាំងពីរ​នាក់​មាន​កូន​ពីរ​នាក់​រួច​មក​ហើយ។ អានបន្ថែម »

ពាណិជ្ជកម្ម
ពាណិជ្ជកម្ម