រូបភាព
កំពុងទស្សនា
ពាណិជ្ជកម្ម

PostHeaderIcon សេដ្ឋ​វិទូ​៖ វិបត្តិ​នៅ​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​សេដ្ឋកិច្ច​កម្ពុជា

អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ស្រប​គ្នា​ថា វិបត្តិ​នៅ​ប្រទេស​ថៃ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សង្វាក់​សេដ្ឋកិច្ច​នៅ​កម្ពុជា និ​ង​ថា រដ្ឋាភិបាល​គួរ​តែ​បង្វែ​រ​ទិសដៅ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​ប្រទេស​ដទៃ​ ក្នុង​តំបន់។
អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ សហប្រតិបត្តិការ​និង​សន្តិភាព បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​តែ​បង្វែរ​ទិសដៅ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​រក​ប្រទេស​សិង្ហបុរី ឬ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ប្រទេស​ថៃ​ដែល​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង​នោះ។

សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​កម្ពុជា លោក ហួត ពុំ បាន​ឲ្យ​ដឹង​ថា កម្ពុជា​គួរ​តែ​រក​ដៃគូ​ផ្សេង ក្រៅ​ពី​ប្រទេស​ថៃ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ព្រោះ​ប្រទេស​ថៃ​មិន​ត្រឹម​តែ​មាន​វិបត្តិ​ផ្ទៃ​ក្នុង​ខ្លូន​ឯង​ដែល​បណ្តា​ ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យើង​ក៏​មាន​ភាព​ប្រេះ​ស្រាំ​ជាមួយ​គ្នា​ច្រើន​ដែរ ពាក់ព័ន្ធ​នឹង​កេរ​ដំណែល​របស់​ដូន​តា​យើង។

លោក​សាស្ត្រាចារ្យ ហួត ពុំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​គួរ​តែ​ បង្វែរ​ទៅ​ប្រទេស​ផ្សេង។ ជាក់​ស្ដែង​ដូចជា​យើង​ប្រើ​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍ គឺ​យើង​ពឹង​លើ​គេ ដល់​ពេល​គេ​មាន​បញ្ហា គេ​ផ្ដាច់ យើង​ផ្ដាច់​ដែរ»។

បើ​តាម​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ៖ «ច្បាស់​ជា​ត្រូវ​រក​ដៃគូ​ផ្សេង​មក​ជំនួស​ដៃគូ​ណា​ ដែល​មាន​បញ្ហា​ហើយ ប៉ុន្តែ​រឿង​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន​ឆាប់​រហ័ស​នោះ​ ទេ ពីព្រោះ​យើង​មិន​អាច​បង្វែរ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​ទៅ​ដល់​គោលដៅ រក​ដៃគូ​ថ្មី​បាន​ភ្លាម​ៗ​នោះ​ទេ។ អ៊ីចឹង បាន​យើង​ត្រូវ​ចាត់​វិធានការ​ផ្សេង​ទៀត»។

មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​កាន់​អំណាច លោក ជាម យៀប មាន​ប្រសាសន៍​ថា កម្ពុជា​អាច​ធ្វើ​ពហុ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​បាន នៅ​ពេល​កិច្ចសន្យា​ច្បាប់​ពាណិជ្ជកម្ម​អស់​សុពលភាព។ លោក​បន្ត​ថា បច្ចុប្បន្ន ថៃ​នៅ​តែ​បំពេញ​អ្វី​ដែល​មាន​ក្នុង​កិច្ចសន្យា​បាន គឺ​កម្ពុជា​នៅ​តែ​បន្ត​សហប្រតិបត្តិការ។

លោក ជាម យៀប ថ្លែង​ដូច្នេះ​ថា ៖ «ការ​ធ្វើ​សេដ្ឋកិច្ច​គឺ​វា​មាន​ ច្បាប់​ស្ដីពី​កិច្ច​សន្យា គឺ​មាត្រា​ទី​២២ បាន​ចែង​ថា កិច្ច​សន្យា​គឺ​ជា​ច្បាប់​នៃ​គូ​ភាគី អ៊ីចឹង​យើង​ឃើញ​ថា យើង​មិន​អាច​ធ្វើ​អ្វី ក្រៅ​តែ​ពី​អនុវត្ត​ច្បាប់​បាន​ទេ។ ឥឡូវ​នេះ មាន​តែ​វិបត្តិ​ផ្ទៃក្នុង​របស់​សៀម​ទេ ប៉ុន្តែ​អ្នក​ជំនួញ​សៀម​គ្មាន​បញ្ហា​អ្វី​ទេ គេ​អាច​មក​បណ្ដាក់​ទុន ហើយ​ចំពោះ​យើង គេ​មក​បណ្ដាក់​ទុន​ច្រើន​កាល​ណា គឺ​ល្អ​កាល​ហ្នឹង»។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក សូ ឃុន បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ភាព​វឹកវរ​នៅ​ប្រទេស​ថៃ និង​ដោយសារ​តែ​គ្មាន​ការ​ហោះ​ហើរ ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​សំបុត្រ​ជា​ច្រើន​ពាន់​ច្បាប់​និង​ទំនិញ​ផ្សេងៗ​ ប្រមាណ​១០០​លាន​ដុល្លារ និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣ បាន​បិទ​ជើង​ហោះហើរ​ពី​ភ្នំពេញ​និង​សៀមរាប ទៅ​ក្រុង​បាងកក ប្រទេស​ថៃ៕

អានព៍តមានផ្សេងៗទៀត

ប្រអប់បញ្ចេញមតិយោបល់

ពាណិជ្ជកម្ម
ពាណិជ្ជកម្ម