រូបភាព
កំពុងទស្សនា
ពាណិជ្ជកម្ម

PostHeaderIcon លោក​ គង់​ វ៉ាន់ណុច​ អ្នក​និពន្ធ​សៀវភៅ​រៀន​ភាសា​កូរ៉េ​ថ្នាក់​ដំបូង​មុន​គេ​

សៀវភៅ​រៀន​ភាសា​កូរ៉េ​ថ្នាក់​​ដំបូង​ ដែល​មាន​ចំណង​ជើង​ថា​ “ភាសា​កូរ៉េ​ដែល​ដូច​ជា​រស្មី​ព្រះអាទិត្យ”​ ជា​ស្នាដៃ​​ដំបូង​បំផុត​ហើយ​ ដែល​រៀបរៀង​ឡើង​ដោយ​លោក​ គង់​ វ៉ាន់ណុច។

នៅ​ពេល​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ទី​ក្រុង​សេអ៊ូល​នៃ​សាធារណរដ្ឋ​កូរ៉េ​នា​ ពេល​ថ្មីៗ​កន្លង​មក​នេះ​ អ្នក​យក​ព័ត៌មាន​កាសែត​រស្មីកម្ពុជា​ បាន​ជួប​ជា​មួយ​លោក​ គង់​ វ៉ាន់ណុច​ ដែល​បច្ចុប្បន្ន​លោក​ជា​និស្សិត​ផង​ និង​ជា​ប្រធាន​សមាគម​ខាំហ៊ែតសាល់​ផង​ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

នៅ​ក្នុង​ការិយាល័យ​របស់​លោក​ គង់​ វ៉ាន់ណុច​ មាន​ពោរពេញ​ទៅ​ដោយ​ឯកសារ​​សម្រាប់​សិក្សា​រៀនសូត្រ​ស្រាវជ្រាវ​ច្រើន​ណាស់​ ដែល​ភាគច្រើន​ជា​ភាសា​កូរ៉េ​ និង​ភាសា​បរទេស​ផ្សេង​ទៀត​ តែ​ក្នុង​នោះ​សៀវភៅ​រៀន​ភាសា​កូរ៉េ​ថ្នាក់​ដំបូង​ជា​សៀវភៅ​ដែល​មាន​ សារសំខាន់​បំផុត​សម្រាប់​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​កូរ៉េ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​ដែល​មាន​បំណង​ចង់​សិក្សា​ភាសា​កូរ៉េ។

លោក​ ណុច​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​លោក​​បាន​សរសេរ​ និង​រចនា​ចងក្រង​សៀវភៅ​ភាសា​កូរ៉េ​នេះ​ឡើង​ ក្នុង​គោលបំណង​​ផ្ដល់​ជា​ជំនួយ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​សិក្សា​ភាសា​ កូរ៉េ។

ពាក់ព័ន្ធ​នឹង​ការ​រៀន​ភាសា​កូរ៉េ​នេះ​ អ្នក​រៀន​ភាគ​ច្រើន​បាន​និយាយ​ថា​ ភាសា​កូរ៉េ​ពិបាក​ខ្លាំង​ណាស់​ នោះ​លោក​ ណុច​ បាន​ឆ្លើយ​ថា​ វា​​ជា​ការ​ត្រឹមត្រូវ​​ហើយ​ ជាតិ​សាសន៍​មួយ​ទៅ​រៀន​ភាសា​ជាតិ​សាសន៍​មួយ​ទៀត​ មិន​មែន​ជា​ការ​ងាយស្រួល​ទេ​​ ហើយ​ទម្រង់​វេយ្យាករណ៍​ភាសា​កូរ៉េ​ មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ ប៉ុន្តែ​​បើ​យើង​​ចាប់​នូវ​គន្លឹះ​សំខាន់​នៃ​ការ​ផ្លាស់ប្ដូរ​នោះ​បាន​​ ភាសា​កូរ៉េ​នឹង​ងាយស្រួល​បំផុត​សម្រាប់​ការ​សិក្សា​ ពិសេស​គឺ​ការ​តាំង​ចិត្ត​ព្យាយាម​រៀន​សូត្រ​ និង​រៀន​និយាយ​ឲ្យ​បាន​ច្រើន។

សៀវភៅ​រៀន​ភាសា​កូរ៉េ​ថ្នាក់​ដំបូង​នេះ​ ក៏​មាន​ភ្ជាប់​ពាក្យ​សន្ទនា​ល្អៗ​ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មាន​វាក្យស័ព្ទ​ ដែល​ត្រូវ​ការ​ចាំ​បាច់​មាន​វេយ្យាករណ៍​ដែល​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​រក​​ ភាព​ឥតខ្ចោះ​នៃ​ភាសា​កូរ៉េ​ មាន​សុភាសិត​កូរ៉េ​ និង​មាន​និយាយ​ពី​វប្បធម៌​ទូទៅ​ផ្សេងៗ​ របស់​ជនជាតិ​កូរ៉េ​ផង​ដែរ។

តាម​ការ​ចារឹក​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ អក្ខរៈ​នៃ​ភាសា​កូរ៉េ​គេ​ហៅថា​ ហាន់ហ្គីល​ ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​សម្ដេច​មួយ​ព្រះអង្គ​ព្រះ​នាម​ ស៊ែចុងធ៉ៃវ៉ាង​ ១៣៩៧-១៤៥០​ និង​អក្សរសាស្ត្រ​វិទូ​របស់​ព្រះអង្គ​នៅ​ក្នុង​សតវត្សរ៍​ទី​១៥។ ក្នុង​សម័យ​កាល​នោះ​ព្រះបាទ​ស៊ែចុង​ មាន​សេចក្ដី​អាណិត​ដល់​រាស្ត្រ​របស់​ព្រះអង្គ​ ដែល​មិន​ចេះ​សូម្បី​អាន​អក្សរ​ជាតិ​របស់​ខ្លួន​ឯង​ (កាល​នោះ​​ក្នុង​ប្រទេស​កូរ៉េ​ជនជាតិ​កូរ៉េ​ប្រើប្រាស់​​អក្សរ​ចិន) ហេតុ​ដូចនេះ​ហើយ​ ទើប​​ធ្វើ​ឲ្យ​ព្រះអង្គ​ និង​អក្សរសាស្ត្រ​វិទូ​របស់​ទ្រង់​សម្រេច​ចិត្ត​​បង្កើត​ហាន់ហ្គីល​នេះ​ឡើង​ ងាយស្រួល​ក្នុង​ការ​សរសេរ​ ការ​អាន​ហើយ​ថែម​ទាំង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៀត​ផង។

ចំណែក​ឯ​សៀវភៅ​រៀនភាសា​កូរ៉េ​ ដែល​ជា​ស្នាដៃ​របស់​លោក​ គង់​ វ៉ាន់ណុច​ ត្រូវ​បាន​បោះពុម្ព​​នៅ​ប្រទេស​កូរ៉េ​ពី​ខាង​សីហា​ឆ្នាំ​២០០៧​ មាន​១៩១​ទំព័រ​ បោះពុម្ព​​លើក​ទី​១​ចំនួន​១.០០០​ក្បាល​ ហើយ​លោក​លក់​១​ក្បាល​៥​ដុល្លារ។ សម្រាប់​​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ​ លោក​ចំណុច​បំណង​និពន្ធ​សៀវភៅ​ឲ្យ​ជនជាតិ​កូរ៉េ​រៀន​ភាសា​ខ្មែរ​​ម្ដង​ ព្រោះ​បច្ចុប្បន្ន​នេះ​ កូរ៉េ​​មាន​ទំនាក់ទំនង​ច្រើន​ណាស់​ជាមួយ​កម្ពុជា​ តែ​​លោក​ក៏​មាន​ការ​សោកស្ដាយ​ផង​ដែរ​​សៀវភៅ​ដែល​ត្រូវ​បាន​បោះពុម្ព​លើក​ទី​ ១​ កន្លង​មក​ត្រូវ​បាន​គេ​លួច​ចម្លង​បោះពុម្ព​​លក់​នៅ​តាម​បណ្ណាគារ​អន្តរជាតិ​ ​មួយ​នៅ​ស្រុក​ខ្មែរ។

លោក​ គង់​ វ៉ាន់ណុច​ កើត​នៅ​ជំរំរិទ្ធីសែន​ ឆ្នាំ​១៩៨៤​ មាន​បងប្អូន​បង្កើត​​៤​នាក់​ លោក​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កម្ពុជា​​នៅ​ឆ្នាំ​១៩៩៣​ ហើយ​បាន​បន្ត​រៀន​វិទ្យាល័យ​សន្ធរម៉ុក​ឆ្នាំ​២០០១​ បាន​ប្រឡង​​ជាប់បាក់​ឌុប។ ឆ្នាំ​២០០២​បាន​​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​​បច្ចុប្បន្ន​លោក​កំពុង​​រៀន​ បន្ត​យក​ថ្នាក់​អនុបណ្ឌិត​ ហើយ​លោក​ក៏​មាន​គូ​ជីវិត​រួច​ហើយ​ដែរ។ នៅ​កូរ៉េ​​ភាគច្រើន​គេ​​ស្គាល់​លោក​ ព្រោះ​លោក​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​ ហើយ​រាល់​ពិធី​ធំ​តូច​ជា​ផ្លូវ​ការ​ លោក​តែង​មាន​មុខ​ក្នុង​ការ​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅ​កូរ៉េ​​ និង​ពី​ភាសា​កូរ៉េ​ទៅ​ខ្មែរ​ទៀត​ផង៕

អានព៍តមានផ្សេងៗទៀត

4 ការឆ្លើយតប លើ “លោក​ គង់​ វ៉ាន់ណុច​ អ្នក​និពន្ធ​សៀវភៅ​រៀន​ភាសា​កូរ៉េ​ថ្នាក់​ដំបូង​មុន​គេ​”

  • ស.យ:

    តើនៅប្រទេសខ្មែរបច្ចុប្បន្នអាចបង្កើត Window XP និង Window Vista ជាភាសាខ្មែរឯងបានហើយឫនៅ?

  • លី ប៊ុនលីន:

    អរគុណណាស់សម្រាប់មតិយោបល់​
    នៅប្រទេសខ្មែរយើងបច្ចុប្បន្ននេះ គឺការបង្កើត Window XP. គឺមិនទាន់ឃើញ មាននៅឡើយទេ តែបើ Window Vista គឺឃើញមានគេប្រើហើយ ប៉ុន្តែភាពសំបូរណ៍ ពេញលេងនោះ គឹមិនដឹងទេ ពីព្រោះមិនបាន ប្រើផងនិង។

  • ថាច់ច័ន្ទមុនី:

    ចំរើនពរញោម!អាត្មាឈ្មោះថាច់ច័ន្ទមុនី សព្វថ្ងៃកំពុងសិក្សាឆ្នាំទី៣ វគ្គទី ១នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅកម្ពុ ជaក្រោម(វៀតណាម)សាលាទើបមាននៅកម្ពុជាក្រោម កាលពីឆ្នាំ២០០៧។
    អាត្មាចង់សួរញោមថាៈ វិធីបង្កើត website ឬ blog ជាភាសារខ្មែរធ្វើនៅឯណា ហើយត្រូវបង់ ថ្លៃបុន្មាន ក្នុង១ឆ្នាំ? ពីព្រោះអាត្មាចង់ផ្សព្វផ្សាយពុទ្ថសាសនាឲ្យបានទូលាយជាងនេះបន្តិច ដែលខ្មែរកម្ពុជាក្រោមកំពុងតែត្រូវការ ។ ខ្មែរកម្ពុជាក្រោមមានអ្នកចេះដឹងល្មមគួរសម តែគួរឲ្យស្តាយណាស់ អ្នកប្រាជ្ញខ្មែរស្លាប់១ជំនាន់ ទៅ១ជំនាន់ មិន ដែលឃើញទុកឯកសារជាប្រវត្តិដូចជាៈ សៀវភៅ, កំណាព្យ,អក្សរសាស្រ្ត,ធម៌ទេសនា,អត្ថបទវិភាគផ្សេង ៗ តែ សព្វថ្ងៃនេះអាត្មាជាសមណនិស្សិត និងនិស្សិតមួយចំនួនទៀត មានគ្រប់គ្រាន់ដើម្បីផ្សាយហើយ ។សូមញោម ជួយផ្តល់ពត៌មន និងគាំទ្រផង។
    មួយទៀត អាត្មាក៏ត្រូវការ ឯកសារសរសេរនិសារណា,វិទ្យានិពន្ធ ឬនិក្ខេបបទ ជាភាសារខ្មែរសុទ្ធសាទ តើ ញោម មានដែរឬទេ?
    ជូនពរញោម សុខភាពល្អ សម្រេចជោគជ័យក្នុងជីវិតសិក្សារ និងការរស់នៅ៕
    អំពីខ្ញុំព្រះករុណាអាត្មាភាព ថាច់ច័ន្ទមុនី ។

  • លី ប៊ុនលីន:

    -ខ្ញុំករុណាថ្វាយបង្គំព្រះតេជគុណ
    សូមព្រះតេជគុណធ្វើទៅតាមរូបភាពដែលខ្ញុំករុណាបានធ្វើបង្ហាញ
    នេះជាការឆ្លើយតបចំពោះការធ្វើប្លក់ Wordpress ទេ។ ហើយការប្រែ
    ជាភាសាខ្មែរនោះ​ គឺប្រែមិនបានអស់ទាំងស្រុងទេ គ្រាន់តែប្រែផ្នែកខ្លះៗ
    ដែលនៅក្នុងប្លក់ Wordpress តែប៉ុណ្ណោះ។ ការប្រែដូចជាកន្លែងសរសេរ
    មតិយោបល់ បោះពុម្ព អ៊ីម៉ែវល៍ ថ្ងៃទី គឺត្រូវប្រែដោយខ្លួនឯង។
    …………………………………………………………………………………………………………………….
    ហើយប្លក់របស់ខ្ញុំករុណាមួយនេះ ដែលព្រះតេជគុណបានសរសេរមតិ
    គឺមិនមែនជាប្លក់បង់លុយកាកអ្វីនោះទេ គឺប្លក់ហ្រ្វី ។ ហើយប្រសិនបើព្រះ
    តេជគុណមានបំណងចង់បង្កើតជាប្លក់ហ្រ្វីនោះ សូមព្រះតេជគុណចូលតាម
    នេះបាន http://www.000webhost.com គឺហ្វ្រីទាំង Hosting ហើយនិង Domain.
    ………………………………………………………………………………………………………………………
    តែថាព្រះតេជគុណចង់ធ្វើជាប្លក់បង់លុយនោះ សូមព្រះតេជគុណចូលតាម
    នេះបាន http://www.hostinglotus.com នេះក្រុមហ៊ុននៅប្រទេសថៃល្អបំផុត
    ………………………………………………………………………………………………………………………
    រឿងឯកសារនោះ គឺខ្ញុំករុណាមិនមានទេ គឺគ្រាន់តែបានចូលទាញយកតាម
    អិនធើណែតបន្តិចបន្តួចតែប៉ុណ្ណោះ។
    ………………………………………………………………………………………………………………………
    បើព្រះតេជគុណមានការសង្ស័យពីការធ្វើប្លក់ជាភាសាខ្មែរទៀត
    នោះសូមព្រះតេជគុណសួរតទៀតបាន ខ្ញុំករុណារីករាយជានិច្ច។
    ………………………………………………………………………………………………………………………
    កែប្រែថ្មីដើម្បីមើលងាយយល់ សូមមើលតាមរូបភាពខាងក្រោមនេះ

    1 រកមើលពាក្យថា wp-config-sample.php ហើយប្រែឈ្មោះជា wp-config.php
    រួចហើយ open ទៅខាងក្នុង
    1
    2 រកមើលពាក្យថា (’WPLANG’, ”); រួចសរសេរ (’WPLANG’, ‘km_KH’); ហើយ save
    2
    3 រកមើលពាក្យថា wp-includes ហើយ open រួចបង្កើត New Folder ហើយប្តូរឈ្មោះជា languages
    3
    4 ហើយយកដុំ​ km_KH.mo ទៅដាក់នៅក្នុងពាក្យថា languages
    4
    ……………………………………………………………………………………………………..
    5
    6
    7
    8
    9
    ……………………………………………………………………………………………………
    មើលតាមរូបភាពខាងលើហើយសង្ឃឹមថាយល់ច្បាស់។
    ហើយសំរាប់ដុំអក្សរខ្មែរនោះ សូមទាញយកតាមនេះបាន km_KH.mo

ប្រអប់បញ្ចេញមតិយោបល់

ពាណិជ្ជកម្ម
ពាណិជ្ជកម្ម