ទាហានថៃម្នាក់ជាន់មីនដាច់ជើងនៅតំបន់ប្រាសាទព្រះវិហារ
មន្ត្រីរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា ទាហានថៃមួយរូបបានដាច់ជើងនៅថ្ងៃនេះដោយសារតែដើរជាន់គ្រាប់មីន បង្កប់នៅតំបន់បរិវេណប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា។
មន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យរាជរដ្ឋាភិបាល លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ដែលមានទាហានថៃបានដើរជាន់គ្រាប់មីននោះគឺបានកើត ឡើងនៅវេលាម៉ោងប្រមាណ៨:២០នាទីព្រឹក គឺនៅគ្រាដែលមានក្រុមទាហានថៃប្រមាណ៣០នាក់បានជ្រៀតចូលជ្រៅ ក្នុងទឹកដីខ្មែរប្រមាណច្រើនរយម៉ែត្រនៅឯតំបន់លានឥន្ទ្រីក្បែរ ប្រាសាទព្រះវិហារខ្មែរ។ (ជាដើម)
នាវាសង្គ្រោះរបស់ស.រ.អា.ចូលចតនៅកំពង់ផែខែត្រព្រះសីហនុ..
នាវាសង្រ្គោះរបស់ទាហានជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS Safeguard បានចូលចតកំពង់ផែខែត្រព្រះសីហនុរយៈពេល៤ថ្ងៃ ពីថ្ងៃទី៣១ មីនា រហូតដល់ថ្ងៃទី៤ ខែមេសា ដើម្បីជួយហ្វឹកហ្វឺននិងដកស្រង់បទពិសោធន៍ដល់កងទាហានជើងទឹកខ្មែរ លើជំនាញមុជទឹកនិងបច្ចេកទេសគ្រឿងម៉ាស៊ីនសម្រាប់នាវា។
លោក ឆាល អ៊ីនណេស មេបញ្ជាការរងអង្គភាពនាវាពិឃាតទី៧របស់សហរដ្ឋអាមេរិកដែលទទួល បន្ទុកការងារសង្រ្គោះនិងក្រុមហែលទឹកបានមានប្រសាសន៍ឲ្យដឹងថា នាវា USS Safeguard មិនមែនជាប្រភេទនាវាចម្បាំងនោះឡើយ។ (ជាដើម)
ទាហានការពារក្រុមហ៊ុនបាញ់កាំភ្លើងគំរាមអ្នកភូមិនៅរតនគិរី
ទាហានការពារក្រុមហ៊ុន២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម ត្រូវបានអ្នកភូមិប៉ាតាង ស្រុកលំផាត់ ខេត្តរតគិរី អះអាងថា បានធ្វើសកម្មភាពអុកឡុកគំរាមអ្នកភូមិជាមួយនឹងការផ្ទុះអាវុធចំនួន ២គ្រាប់ធ្វើឲ្យអ្នកភូមិភ័យខ្លាច។
អ្នកភូមិមានប្រសាសន៍ថា សកម្មភាពនេះកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃសៅរ៍ ទី២៨ មីនា ឆ្នាំ២០០៩ នៅឯចំណុចជិតសាលាឃុំ ម្នាក់ស្លៀកឯកសណ្ឋានយោធា ម្នាក់ទៀតស្លៀកពាក់ស៊ីវិលដែលពួកអ្នកភូមិមិនស្គាល់ឈ្មោះ ប៉ុន្តែដឹងថា អ្នកទាំងពីរគឺជាទាហានដែលត្រូវបានមកបោះទីតាំងការពារក្រុមហ៊ុន ឌីអឹម ហ្រ្គូប ដែលកំពុងមានជម្លោះដីធ្លី ៣០០ហិកតារជាមួយអ្នកភូមិ។ (ជាដើម)
មន្ត្រីសិទ្ធិមនុស្ស៖ ការសម្លាប់សកម្មជនបក្សសិទ្ធិមនុស្សជាអំពើប្លន់
មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តកំពង់ចាម បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៩ ខែមីនា នេះថា ការបាញ់សម្លាប់សកម្មជនគណបក្សសិទ្ធិមនុស្សម្នាក់នៅឯភូមិគោករវាង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកនោះ តាមការស៊ើបអង្កេតជំហានដំបូងគឺជាករណីប្លន់សម្លាប់។
លោក ប៊ូ វីរៈ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍បញ្ជាក់ថា តាមការស៊ើបសួរនោះជនរងគ្រោះមិនដែលមានគំនុំផ្នែកនយោបាយឡើយ ៖ «ជា បឋមសន្និដ្ឋានថា ជារឿងប្លន់យកម៉ូតូតែម្ដង។ យើងបន្តការស៊ើបទៀត ព្រោះការតាមដានរបស់យើងមួយរយៈពេលខ្លីអ៊ីចឹង យើងមិនទាន់ហ៊ានសន្និដ្ឋានថាជារឿងឃាតកម្មនយោបាយនៅឡើយទេ។ ឥឡូវហ្នឹង រូបភាពឃើញថាជាអំពើប្លន់បាញ់សម្លាប់ហើយ ជនល្មើសហ្នឹងក៏នាំគ្នាយកម៉ូតូគាត់ហ្នឹងជិះបណ្ដោយស្របផ្លូវទៅ បាត់ទៅ»។ (ជាដើម)
អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវបន្តតវ៉ាប្រឆាំងនឹងការបញ្ជាឲ្យរើចេញ
អាជីវករលក់ដូរត្រីនិងបន្លែនៅតាមចិញ្ចើមផ្លូវលេខ៣១០ និងលេខ១៩៣ នៅតែប្រឆាំងនឹងបម្រាមរបស់សមត្ថកិច្ច ទោះមានការប្រឈមមុខជាថ្មីទៀតជាមួយកងកម្លាំងសមត្ថកិច្ចប្រមាណ ៣០នាក់ ដោយចាប់យកត្រីបន្លែសាច់របស់អាជីវករប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ក៏ដោយ។
នៅក្នុងហេតុការណ៍សមត្ថកិច្ចចាប់យកបន្លែរបស់អាជីវករកាលពីល្ងាច ថ្ងៃទី៦ មីនា ដែលដឹកនាំដោយអភិបាលរងខណ្ឌចម្ការមន បានចង្អុលឲ្យកងកម្លាំងសង្កាត់ទួលស្វាយព្រៃ ចាប់យកបន្លែត្រសក់និងត្រសក់ជ្រក់ ប៉ុន្តែត្រូវអាជីវករនាំគ្នាឆោឡោស្រែកបណ្តេញនិងលើករូបថតលោកនាយក រដ្ឋមន្ត្រីនិងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ទើបក្រុមសមត្ថកិច្ចដកថយឆ្ងាយបន្តិច។ (ជាដើម)
ករណីចាប់ជំរិតកូនស្រីមេប៉េអឹមនៅខែត្រសៀមរាបឈានចូលដល់ថ្ងៃទី២
ករណីចាប់ជំរិតនៅក្នុងខេត្តសៀមរាបបានឈានចូលដល់ថ្ងៃទី២ហើយគិតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ។
កាលពីយប់មិញសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធដែលមានគ្នាចំនួនប្រមាណ១០នាក់បានធ្វើ សកម្មភាពចាប់កូនស្រីរបស់ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ដែលជាមេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្តសៀមរាប។ (ជាដើម)
សិប្បករវត្ថុអនុស្សាវរីយ៍ធ្វើពីឫស្សីត្អូញត្អែរពីបញ្ហាខ្វះទីផ្សារ
កសិករអ្នកផលិតវត្ថុអនុស្សាវរីយ៍ធ្វើពីដើមឫស្សីនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានត្អូញត្អែរអំពីបញ្ហាគ្មានទីផ្សារលក់ផលិតផលរបស់គេ ពីព្រោះប៉ុន្មានខែកន្លងមកនេះ មិនសូវមានឈ្មួញទិញយកទៅលក់ដូចមុនឡើយ ឬមួយ បើគេទិញដែរតែគេបានបញ្ចុះតម្លៃ។
«ក្នុងផ្ទះមួយហ្នឹង យើងបោះឲ្យគេកាលមុន ៣ពាន់[រៀល] ឥឡូវបានតែ ២ពាន់[រៀល]ទេ វាចុះតម្លៃ» ៖ នេះគឺជាការរៀបរាប់ប្រាប់របស់ប្រជាកសិករអ្នកផលិតវត្ថុ អនុស្សាវរីយ៍ធ្វើពីដើមឫស្សីសម្រាប់លក់ ហើយដែលគេកំពុងតែប្រឈមមុខនឹងបញ្ហាលក់ផលិតផលរបស់គេមិនសូវដាច់ ហើយតម្លៃក៏ធ្លាក់ចុះថោកនៅក្នុងឆ្នាំនេះ។ (ជាដើម)
